Sunday, September 6, 2009

គ្រប់គ្រង​លេខ​សម្ងាត់​របស់​លោកអ្នក​កាន់​តែ​មាន​សុវត្តិភាព

គ្រប់គ្រង​លេខ​សម្ងាត់​របស់​លោកអ្នក​កាន់​តែ​មាន​សុវត្តិភាព

យើងដឹងហើយថាម្នាក់ៗ​មិនមែន​មានតែលេខសម្ងាត់​តែ​មួយ​សម្រាប់​ប្រើប្រាស់​នោះទេ​ គឺ​ដោយ​សារ​តែ​មាន​តម្រូវ​ការ​ប្រើ​ប្រាស់​ផ្សេងៗ​ជា​ដើម។

KeePass​ជា​កម្មវិធី​មួយ​ដ៏​តូច​ និង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់ ដោយ​កម្មវិធី​អាច​ឲ្យ​លោក​អ្នក​កត់​រាល់​លេខ​សម្ងាត់​ដែរ​មាន​ចូល​ទៅ​ក្នុង​កម្មវិធី ​អាចគ្រប់គ្រង និងដឹងថា​លេខ​មួយ​នេះ​ប្រើ​ជាមួយ​នឹង​គណនី​មួយនេះ (មិន​មែន​កត់​ចូល​ហើយ​ឲ្យ​គេ​បើក​បាន​ដោយ​ងាយ​នោះ​ទេ) ហើយ​ត្រូវ​បាន​រក្សាទុក​ដោយ​មាន​លេខ​សម្ងាត់​ដាក់​លើ​កម្មវិធីនេះតែម្តង​។ ​រឹតតែ​ពិសេសជាង​នេះ​​រាល់​ការ​បើក​ឯកសារ​ដែល​បាន​រក្សាទុក​លេខ​សម្ងាត់​នោះ​ត្រូវបាន​កំណត់​បន្ថែម​ ដោយ​ពេល​រាល់​ពេល​បើក​ឯកសារ​ម្តងៗ​លេខ​សម្ងាត់​ដែលបាន​បញ្ចូល​ទោះជាត្រឹមត្រូវ​ក៏​មិនអាច​បើក​បានដែរ ​ទេ​លុះ​ត្រា​តែ​មាន​ឯកសារ​មួយ​ទៀត​​សម្រាប់​ភ្ជាប់ជាមួយ។

របៀប​ប្រើ

ចូលទៅវ៉ិបសាយ http://portableapps.com/apps/utilities/keepass_portable ទាញយកកម្មវិធី

1. ចាប់​ផ្ដើម​ដំឡើង​កម្មវិធី

2009-09-06_122339.png

2. ដំណើរកម្មវិធីនៅក្នុងទីតាំង​ដែល​បាន​កំណត់

2009-09-06_130523.png

3. បង្កើតឯកសារថ្មី​សម្រាប់​រក្សា​ទុក​លេខ​សម្ងាត់

2009-09-06_122645.png

4. បញ្ចូល​លេខ​សម្ងាត់

2009-09-06_122848.png

ត្រង់​ Use master password and key file មាន​ន័យ​ថា​រាល់​ពេល​បើក​ត្រូវ​មាន​ទាំង ២ គឺ​លេខ​សម្ងាត់​ និង​ឯកសារសម្ងាត់

5. បង្កើត​តារាង​ទិន្នន័យ​សម្រាប់​ផ្ទុក​លេខ​សម្ងាត់

ចុច Menu Edit => Add Entry… ឬចុច Ctrl + Y

2009-09-06_124138.png

0 មតិយោបល់:

Post a Comment