Friday, December 18, 2009

លេង​ហ្គេម NDS នៅ​លើ​កុំព្យូទ័រ

សម្រាប់​អ្នក​ដែល​មិន​មាន​ឧបករណ៍លេង​ហ្គេម Nitendo DS ទេ​នោះ​លោក​អ្នក​អាច​ធ្វើ​ការ​លេង​នៅ​លើ​កុំព្យូទ័រ​តាមរយៈ​កម្មវិធី No$GBA

របៀប​ប្រើ​និង​លេង

ដំណើរ​ការ​កម្មវិធី

2009-12-18_203502

- ទាញ​យក​ហ្គេម​ពី​វ៉ិបសាយ www.khmerw.com ណាមួយ​ដែល​អ្នក​ចូល​ចិត្ត រួច​ធ្វើ​ការ​ពន្លា​បើ​ឯកសារ​នោះ​ជា Zip, RAR តាមរយៈ​កម្មវិធី WinRAR

ពេល​ដំណើរ​កម្មវិធី​ភ្លាម​នោះ​ផ្ទាំង​បើក​ឯកសារ​នឹង​បង្ហាញ​ឡើង​

2009-12-18_204321 ជ្រើស​រើស​ហ្គេម​ដែល​បាន​ទាញ​យក​មក ដោយ​ធ្វើ​ការ​ជ្រើស​ឯកសារ​ប្រភេទ *.nds រួច Open ​នោះ​កម្មវិធី​នឹង​បង្ហាញ​ហ្គេម​ឡើង​មក

2009-12-18_204619

ដំណាក់​កាល​នេះ​សូម​ធ្វើ​ការ​កំណត់​ប៊ូតុង​សម្រាប់​ការ​លេង​មួយ​ចំនួន​សិន ដោយ​ចុច Options => Controls Setup

2009-12-18_204820

ផ្ទាំង​មួយ​បង្ហាញ​ឡើង​ដូច​នេះ​សូម​កំណត់​ទៅ​តាម​ចិត្ត​របស់​លោក​អ្នក​គិត​ថា​ប៊ូតុង​ណា​ត្រូវ​ប្រើ​ជាមួយ​នឹង​ប៊ូតុង​ចុច​របស់​ Keyboard
2009-12-18_204836
ការ​កំណត់​ត្រូវ​បាន​បញ្ចប់​ហើយ​នោះ​លោក​អ្នក​អាច​ធ្វើ​ការ​លេង​ហ្គេម​នេះ​បាន​ហើយ​ ដោយ​ហ្គេម​ប្រ​ភេទ​នេះ​ធ្វើ​ការ​បែង​ចែង​អេក្រង់​ជា 2 ខាង​លើ​សម្រាប់​បង្ហាញ​រូប​ភាព និង​ព័ត៌មាន រីឯ​ខាង​ក្រោម​សម្រាប់​បង្ហាញ​រូបភាព​ និង​ព័ត៌មាន​ដូច​គ្នា​ប៉ុន្តែ​លោក​អ្នក​អាច​ធ្វើ​ការស្ទាប​ ឬប៉ះ​បាន ដើម្បី​ធ្វើ​ការ​បញ្ជា​តាម​រយៈ​ការ​ប្រើ​ប្រាស់ Mouse តែ​ម្តង

1 មតិយោបល់:

sengbee said...

good i waiting for this for a long time

Post a Comment